គ្រូ​ជំនួយ​ក្លឹប​ទ័ព ទម្លាយ​ក្បួនលេង​របស់​ណាហ្គា

  • 2017-12-20 20:34:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រូ​ជំនួយ​ក្លឹប​ក្រសួង​ការពារជាតិ លោក ភា សុភ័ត្រា បាន​អះអាង​ថា ណាហ្គាវើល បាន​ប្រើ​ទម្រង់​លេង​ស្ទើរតែ​ដូច​ទាំងស្រុង​ទៅនឹង​ការ​ប្រកួត​ជាមួយ​ក្រុម​លោក កាលពី​លើក​មុន ដែល​ធ្វើឲ្យ​ក្រុម​ទ័ព អាចចាប់​ចំណុច​នេះបាន។ ការ​លើកឡើង​នេះ ក្រោយ​ទ័ព យកឈ្នះ​ណាហ្គាវើល ក្នុងវគ្គ Play Off នៃ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា ដោយ​បាល់​កាត់​​សេចក្តី ១១​ម៉ែត្រ ក្នុង​លទ្ធផល ៤-៣ កាលពី​យប់មិញ។

លោក ភា សុភ័ត្រា នៅ​ស្តាតចាស់ (រូបថតនាពេលកន្លងមក)
លោក​បញ្ជាក់​ថា ​ណាហ្គាវើល តែង​លេង​បាល់​នៅ​តំបន់​ក្រោម​ ដើម្បី​ឲ្យ​កីឡាករ​របស់​ទ័ព​ព្យាយាម​តាម​យក​បាល់​ ដែល​នេះ​ជា​កលល្បិច​បោក​បញ្ឆោត​មួយ ក្នុងការ​ធ្វើ​ឲ្យ​កីឡាករ​របស់​លោក​​ប្រើ​កម្លាំង​ខ្លាំង។ ​នេះ​ជា​កលល្បិច​ដែល​ស្រដៀង ​ទៅ​នឹង​កាល​ដែល​​ណាហ្គាវើល ​ធ្លាប់​យក​ឈ្នះ​ក្រុម​របស់​លោក​កាល​លេង​នៅ​វគ្គ​សន្សំ​ពិន្ទុ។

​លោក​បន្ថែម​ថា មួយ​​ចំណុច​ទៀត​គឺ​ក្រុម​របស់​លោក​តែ​​ង​បាត់​បាល់​នៅ​តំបន់​កណ្ដាល រួច​​បណ្ដោយ​ឲ្យ​ដៃ​គូ​វាយ​បក​​​ នេះ​​ក៏​ជា​ចំណុច​មួយ​ដែល​បាន​កែប្រែ​រួច​ហើយ​ដែរ។ ​សម្រាប់​ផែន​ការ​បន្ទាប់​ដែល​ត្រូវ​ទៅ​ជួប​ជា​មួយ​ព្រះខ័ន​រាជ​ស្វាយរៀង​នោះ​​ ទ័ព មាន​ក្ដី​រំពឹង​ថា នឹង​អាច​ធ្វើ​បាន​ល្អ​ដូច​គ្នា៕

សូម​ទស្សនា​រូបភាព​ខ្លះៗ​នៃការ​ប្រកួត​យប់មិញ

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម
;